គោលការណ៍ណែនាំលេខ ០០៦/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព”

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងវេទិកា Cambodia Leadership Summit 2026 និងចែករំលែកអំពី “បរធនបាលកិច្ច ជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់”
2026-07-24 15:30:05

នាព្រឹកថ្ងៃសុក្រ ៩ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងវេទិតា Cambodia Leadership Summit 2026 (CLS2026) ដែលរៀបចំឡើងដោយ Corporate Connections Cambodia នៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយបានធ្វើការចែករំលែកអំពីប្រធានបទ «បរធនបាលកិច្ច ជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់»។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្ម វិនិយោគិន និងអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យ អំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍធុរកិច្ច និងការបង្កើនភាពប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ។ តាមរយៈការចែករំលែកអំពីប្រធានបទខាងលើ ឯកឧត្តម សុខ ដារ៉ា បានពន្យល់អំពីគោលគំនិត និងយន្តការបរធនបាលកិច្ច ដោយគូសបញ្ជាក់ថា បរធនបាលកិច្ច (Trust) មិនមែនគ្រាន់តែជាទំនាក់ទំនងគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការដ៏សំខាន់មួយដែលជួយពង្រឹងទំនុកចិត្ត អភិបាលកិច្ច តម្លាភាព ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពច្បាប់ ក្នុងប្រតិបត្តិការធុរកិច្ច និងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ឯកឧត្តមក៏បានលើកឡើងថា ការប្រើប្រាស់យន្តការបរធនបាលកិច្ចអាចរួមចំណែកដល់ការកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការទូទាត់ ការគ្រប់គ្រងទ្រព្យសម្បត្តិ អភិបាលកិច្ច អនុលោមភាព និងការប្រើប្រាស់មូលនិធិប្រកបដោយតម្លាភាព។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា ដោយបានបង្ហាញថា វិស័យនេះបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការរៀបចំក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ ន.ប.ធ.។ គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន ១,៩៩៧ ករណី ដែលក្នុងនោះមានបរធនបាលកិច្ចពាណិជ្ជកម្មចំនួន ១,៩៧២ ករណី និងទំហំបរធនសរុបប្រមាណ ២,០៥៩ លានដុល្លារអាមេរិក។ បច្ចុប្បន្ន ន.ប.ធ. បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់តួអង្គទីផ្សារសំខាន់ៗ រួមមាន ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គល ធនាគារពាណិជ្ជដែលផ្តល់សេវារក្សាទុក ក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនវាយតម្លៃ ដែលរួមចំណែកពង្រឹងទំនុកចិត្ត និងការអភិវឌ្ឍទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា បរធនបាលកិច្ចគឺជាយន្តការដែលគាំទ្រដល់ការអភិវឌ្ឍធុរកិច្ចប្រកបដោយចីរភាព តាមរយៈការបង្កើនទំនុកចិត្ត ការកាត់បន្ថយហានិភ័យ ការពង្រឹងអភិបាលកិច្ច និងការគោរពអនុលោមភាពច្បាប់។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម និងវិនិយោគិនស្វែងយល់ និងប្រើប្រាស់យន្តការបរធនបាលកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីគាំទ្រដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)