នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងការផ្តល់របាយការណ៍របស់និយ័តករបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ពី ន.ប.ធ.។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីដំណាក់កាលសាកល្បងនេះ ប្រព័ន្ធគ្រប់គ្រងការផ្តល់របាយការណ៍របស់និយ័តករបរធនបាលកិច្ច នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលដៅជំរុញ និងសម្រួលដល់ការអនុវត្តកតព្វកិច្ចផ្តល់របាយការណ៍របស់បរធនបាល និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)