នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “កិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និង លោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅសណ្ឋាគារ អេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប ដល់តំណាងរដ្ឋបាលចំណុះខេត្តសៀមរាបរួមមាន មន្ទីរ-ស្ថានប័នពាក់ព័ន្ធ តំណាងសាលាដំបូងខេត្តសៀមរាប សាខាពន្ធដារ សាខាគយនិងរដ្ឋាករ កងរាជអាវុធហត្ថ ព្រមទាំងតំណាងសភាពាណិជ្ជកម្មខេត្តសៀមរាប សមាគមធុរកិច្ច ក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពី ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច យន្តការការពារទ្រព្យសម្បត្តិបរធនបាលកិច្ច និងកាតព្វកិច្ចយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពអនុលោមភាពតាមច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)