គោលការណ៍ណែនាំលេខ ០០៦/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព”

និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលា ស្តីពី “ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា”
2026-06-24 17:38:00

នារសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលា ស្តីពី “ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្ដម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងមានគោលបំណងដើម្បីឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅក្នុងចំណោមអ្នកជំនាញអំពីទិដ្ឋភាពទូទៅនៃការវិវត្ត កាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្រ្តក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៩ ផងដែរ។ កម្មវិធីនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួន ២ ដូចខាងក្រោម៖ កិច្ចពិភាក្សាទី១ ស្ដីពី “ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា” ដោយមានការសម្របសម្រួលរបស់ លោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ. និងមានការចូលរួមជាវាគ្មិនកិត្តិយសដែលជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច វិស័យធនាគារ វិស័យច្បាប់ និងវិស័យឯកជន រួមមាន ឧកញ៉ា តាន់ គីម៉េង ប្រធានសមាគមសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក, ឯកឧត្តម ផូវ សំភី បរធនបាលរូបវន្តបុគ្គលឯករាជ្យនៃបរធនបាលកិច្ចហិរញ្ញវត្ថុសីលានិធិ និងជាប្រធាននៃមន្ទីរសារការីខេមរា, លោក ONG TEONG HOON ប្រធានក្រុមហ៊ុន ហ្វីលីព ឡាយហ្វ៍ អាសួរេន (ខេមបូឌា) អ.ក. និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក, លោក PAUL SHINWOONG YANG អគ្គនាយកគ្រប់គ្រង និងមេធាវីនៃក្រុមហ៊ុន អេសអិម គ្លូប៊ល គ្រុប, លោក ជា ហាង អនុប្រធាននាយកប្រតិបត្តិ និងជាអភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែន ភីអិលស៊ី និងលោកស្រី LIN SHERRY JIAXAIO នាយកប្រតិបត្តិនៃក្រុមហ៊ុន កាណា ត្រាស ឯ.ក។ កិច្ចពិភាក្សានេះ បានផ្ដោតជាសំខាន់លើ បច្ចុប្បន្នភាពនៃវិស័យបរធនបាលកិច្ច, អត្ថប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ចក្នុងធុរកិច្ច, បទពិសោធន៍ក្នុងការអនុវត្ត, គម្លាត និងបញ្ហាប្រឈមក្នុងវិស័យបរធនបាលកិច្ច និងការផ្ដល់នូវអនុសាសន៍។ ជាលទ្ធផលនៃកិច្ចពិភាក្សា អ្នកជំនាញយល់ឃើញថា៖ ១. វិស័យបរធនបាលកិច្ចនៅកម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ប៉ុន្តែវិស័យនេះមានមូលដ្ឋានគ្រឹះផ្នែកច្បាប់និងបទប្បញ្ញត្តិសំខាន់ៗរួចហើយ និងមានសក្តានុពលរឹងមាំក្នុងការរីកចម្រើនបន្ថែម។ ២. យន្កការបរធនបាលកិច្ច មិនត្រឹមតែជាចំណងឬទំនាក់ទំនងគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដែលអាចគាំទ្រដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ បង្កើនទំនុកចិត្តវិនិយោគ ការរចនាសម្ព័ន្ធអាជីវកម្ម ការធ្វើផែនការបន្តវេនគ្រួសារ អភិបាលកិច្ច និងការធ្វើផែនការរយៈពេលវែង។ ៣. មានកត្តាពាក់ព័ន្ធជាច្រើនដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ច ដែលក្នុងនោះរួមមាន ការយល់ដឹងកាន់តែស៊ីជម្រៅរបស់សាធារណជន ភាពច្បាស់លាស់ផ្នែកច្បាប់ សមត្ថភាពវិជ្ជាជីវៈរបស់បរធនបាល ភាពច្បាស់លាស់ផ្នែកពន្ធ ទំនុកចិត្តទីផ្សារ និងបទពិសោធន៍ជោគជ័យជាក់ស្តែងក្នុងការអនុវត្ត។ ជាការចែករំលែកអំពីទស្សនវិស័យក្នុងការបន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងដំណាក់កាលបន្ទាប់អ្នកជំនាញបានផ្ដល់យោបល់ថាមិនគួរផ្តោតត្រឹមតែលើកំណើនចំនួនបរធនបាលកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគួរផ្ដោតទៅលើគុណភាព វិជ្ជាជីវៈ និងការប្រព្រឹត្តប្រកបដោយការទទួលខុសត្រូវរបស់បរធនបាល ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចពិភាក្សាទី២ ស្ដីពី “បញ្ហាប្រឈមក្នុងការអនុវត្ត៖ ការបង្កើត និងការចុះបញ្ជីបរធនបាលកិច្ច” ដោយមានការសម្របសម្រួលរបស់ លោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច នៃ ន.ប.ធ. និងមានការចូលរួមជាវាគ្មិនកិត្តិយសដែលជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច រួមមាន ឧកញ៉ា ហួត អៀងតុង ប្រធានក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ វែលហ្ស៊ី, លោក ជា ផល្លារិន បរធនបាលរូបវន្តបុគ្គលឯករាជ្យនៃបរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ, លោក គង់ ប៊ុននរិន្ទ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lion Trust Cambodia, លោក ព្រឿង សុភាព នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និងលោក ឌី វ៉ាន់ថាត ប្រធាននៃអគ្គនាយកដ្ឋាននីតិកម្មនៃធនាគារវឌ្ឍនៈអាស៊ីចំកាត់។ កិច្ចពិភាក្សានេះ បានផ្ដោតជាសំខាន់លើការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការស្នើសុំបង្កើតនិងចុះបញ្ជីបរធនបាលកិច្ច ការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែង និងថែរក្សារក្សាទ្រព្យសម្បត្តិបរធនបាលកិច្ច និងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានារបស់ក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)