នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តបរធនបាលកិច្ច (ន.ប.ធ.) អមដោយ អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមក្នុង “ពិធីដើរកម្សាន្ត ២៧០០ ជំហានដើម្បីទារក និងកុមារកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រមទាំងបានពាំនាំថវិកាឧបត្ថម្ភពីថ្នាក់ដឹកនាំ និងមន្រ្តី ន.ប.ធ. ប្រគល់ជូនផងដែរ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)