គោលការណ៍ណែនាំលេខ ០០៦/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៥/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “យន្តការនៃការស្នើសុំបង្កើត ចុះបញ្ជី បន្តសុពលភាពវិញ្ញាបនបត្រ ផ្លាស់ប្តូរ និងបញ្ចប់បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក តាមប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចរបស់និយ័តករបរធនបាលកិច្ច” គោលការណ៍ណែនាំលេខ ០០៤/២៦ ន.ប.ធ./គ.ណ.ន. ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្តីពី “វិធានប្រតិបត្តិការរបស់បរធនបាល” ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព”

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “គោលការណ៍ណែនាំស្ដីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច និងសេចក្ដីណែនាំស្ដីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងក្របខ័ណ្ឌប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម”
2026-05-25 11:57:00

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “គោលការណ៍ណែនាំស្តីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច និង សេចក្តីណែនាំស្តីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងក្របខ័ណ្ឌប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម” ដល់បរធនបាល និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និង ឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៅអាគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ក្នុងការលើកកម្ពស់ការយល់ដឹង និងបង្កភាពងាយស្រួលដល់ការអនុវត្តមុខងាររបស់ប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច និងជាបុគ្គលរាយការណ៍ ដែលត្រូវប្រតិបត្តិតាមវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច (KYC) និង វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន (CDD) ក្នុងក្របខ័ណ្ឌប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងដើម្បីត្រៀមខ្លួន និងបន្តរក្សាបាននូវលទ្ធផលវាយតម្លៃវិស័យបរធនបាលកិច្ចថាជាវិស័យដែលមានហានិភ័យកម្រិតទាប ដូចមានក្នុងរបាយការណ៍ស្ដីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ការរៀបចំសិក្ខាសាលានេះ អនុលោមតាមអនុសាសន៍ និងស្ដង់ដាអន្តរជាតិរបស់ ក្រុមការងារហិរញ្ញវត្ថុ (FAFT), ក្រុមត្រួតពិនិត្យនិងវាយតម្លៃ នៃវេទិកាសកលស្ដីពីតម្លាភាព និងការផ្លាស់ប្ដូរព័ត៌មានដើម្បីគោលបំណងពន្ធ (Global Forum នៃ OECD) ក្រុមការងារពាក់ព័ន្ធនឹងការរៀបចំស្ថិរភាពហិរញ្ញវត្ថុ (Financial Stability)។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)