នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប បានសហការរៀបចំសិក្ខាសាលាស្ដីពី “ការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ឯកឧត្តម ឧត្ដមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និងលោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមដល់សិក្ខាកាមពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានពីការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ចអំពីដំណើរការបង្កើត ការចុះបញ្ជី និងប្រតិបត្តិការសកម្មភាពក្នុងក្របខណ្ឌបរធនបាលកិច្ចសង្គម។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញនៃ ន.ប.ធ. តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប និងតំណាងអង្គការ-សមាគមពាក់ព័ន្ធ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)