ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ"
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការបូកសរុបសមិទ្ធផលក្នុងវិស័យបរធនបាលកិច្ចឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦”
2026-01-21 16:44:02

នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការបូកសរុបសមិទ្ធផលក្នុងវិស័យបរធនបាលកិច្ចឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងសមាគមបរធនបាលកម្ពុជា ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យរួមគ្នាអំពីវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាដល់ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធ, ការទទួលធាតុចូលអំពីទស្សនវិស័យចំពោះនិន្នាការនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច បញ្ហាប្រឈម និងសំណូមពរនានាពីប្រតិបត្តិករនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា ព្រមទាំងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៦។ កម្មវិធីនេះ ក៏មានការប្រគល់លិខិតថ្លែងអំណរគុណដល់បរធនបាល និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដែលបានចូលរួមចលនាសាមគ្គីជាតិ "ខ្មែរជួយខ្មែរ" និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន តាមរយៈនិយ័តករបរធនបាលកិច្ច ផងដែរ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)