នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ឃុន វាសនា អគ្គនាយករង នៃ ន.ប.ធ. អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដោយលោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ក្នុងគោលបំណងដើម្បីស្វែងយល់អំពីចក្ខុវិស័យ បេសកកម្ម រចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្រ្តរបស់និយ័តករបរធនបាលកិច្ច។ ជាលទ្ធផលនៃការជួបពិភាក្សា ភាគីទាំងពីរនឹងបន្តទំនាក់ទំនងជាមួយគ្នាដើម្បីស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តនីតិវិធីការងារដែលអាចមានជាមួយគ្នា។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)