នាថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំ “កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត” របស់ ន.ប.ធ. ក្រោមអធិបតីភាព ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ ឯកឧត្ដម/លោកអគ្គនាយករង លោក/លោកស្រីប្រធាននាយកដ្ឋាននៃ ន.ប.ធ. និងមន្ត្រីនៃ ន.ប.ធ. ទាំងអស់ នៅសណ្ឋាគារ Sea Breeze Hotel & Villa ខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ និងទិសដៅការងារបន្ត ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហាប្រឈម, កាលានុវត្តភាព និងដំណោះស្រាយដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)