នៅថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយពីវិស័យបរធនបាលកិច្ច ជូនដល់វីរកងទ័ពជួរមុខដែលបានរងរបួសក្នុងកំឡុងពេលប្រយុទ្ធនៅសមរភូមិ ជាមួយចោរសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចំនួន ២ ទីតាំងគោលដៅ សិ្ថតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ដំណេីរចុះសួរសុខទុក្ខនាពេលនេះ ធ្វេីឡេីងក្នុងស្មារតីសាមគ្គីជាតិ «ខ្មែរជួយខ្មែរ» និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្ហាញអោយឃេីញពីការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជានូវការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ដើម្បីការពារជាតិមាតុភូមិកម្ពុជាពីខ្មាំងសត្រូវ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)