ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច"

ឯកឧត្ដម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំជាមួយសមាគមបរធនបាលកម្ពុជាដើម្បីពិភាក្សាអំពីទិសដៅការងារពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។
2025-11-21 16:28:00

នារសៀលថ្ងៃសុក្រ ១ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា គ.ស.២០២៥ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមបរធនបាលកម្ពុជា តំណាងដោយ លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានសមាគមបរធនបាលកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគម ដើម្បីពិភាក្សាអំពីការងារពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។ កិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការរៀបចំនិងការប្រព្រឹត្តទៅរបស់សមាគម, ផែនការយុទ្ធសាស្រ្តក្នុងការជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ច, ការអភិវឌ្ឍផលិតផលថ្មីៗ និងការពង្រីកទីផ្សារ, ទិសដៅ និងផែនការសកម្មភាពការងារពាក់ព័ន្ធនឹងការងារអភិវឌ្ឍវិស័យបរធនបាលកិច្ច។ សូមបញ្ជាក់ផងដែរថា យោងតាម “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥” និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានផ្តួចផ្តើម និងជំរុញឱ្យមានការបង្កើតសមាគមបរធនបាលកម្ពុជា ដែលចាត់ទុកថាជាផែនការសកម្មភាពអាទិភាពរយៈពេលខ្លីក្នុងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យបរធនបាលកិច្ច។ ដោយមានការចូលរួម និងគាំទ្រពីក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, សមាគមបរធនបាលកម្ពុជា (Cambodia Trustees Association) ត្រូវបានបង្កើត និងទទួលបានការចុះឈ្មោះក្នុងបញ្ជីសមាគមសម្រាប់នីតិបុគ្គលនៅក្រសួងមហាផ្ទៃតាមរយៈប្រកាសលេខ ១២៦៤៨ ប្រក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ បន្ថែមពីនេះ បន្ទាប់ពីទទួលលិខិតស្នើសុំការការទទួលស្គាល់សមាគមបរធនបាលកម្ពុជា ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ របស់សមាគមបរធនបាលកម្ពុជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ន.ប.ធ. បានប្រកាសការទទួលស្គាល់ជាផ្លូវការសមាគមបរធនបាលកម្ពុជាក្នុងកម្មវិធីវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)