នាព្រឹកថ្ងៃពុធ ៧រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច និងសហការី បានចូលរួមកិច្ចប្រជុំលើការងារពាក់ព័ន្ធការចុះបញ្ជីពន្ធដាររបស់បរធនបាលរូបវន្តបុគ្គលឯករាជ្យតាមថ្នាលបច្ចេកវិទ្យាផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ក្រោមការដឹកនាំរបស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅទីស្ដីការ អ.ស.ហ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)