ប្រកាសលេខ ០១០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ប្រកាសលេខ ០១១ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាដោះស្រាយវិវាទបរធនបាលកិច្ច” ប្រកាសលេខ ០១២ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបើកសាខារបស់បរធនបាល” ប្រកាសលេខ ០០៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្តីពី "ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម" ប្រកាសលេខ ០០៤ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍សម្រាប់ភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល" ប្រកាសលេខ ០៦០ អ.ស.ហ. ប្រក ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្ដីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច"

និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”
2025-09-03 17:31:37

នារសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងឧកញ៉ា តាន់ ឃីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ.។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការអនុវត្តដល់សមាជិក-សមាជិការបស់ MBCC ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលសមាជិក-សមាជិការបស់ MBCC, តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។

ចែករំលែក

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)