នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច បានដឹកនាំក្រុមការងារនៃ ន.ប.ធ. ចូលរួមកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដែលជាធនាគារទទួលបានអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឫសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្មពី ន.ប.ធ.។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំនៅសណ្ឋាគារ ភ្នំពេញ អេរ៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)