នាព្រឹកថ្ងៃចន្ទ ៩ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា គ.ស. ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានចូលរួមផ្តល់កិច្ចសម្ភាសសម្រាប់ការរៀបចំ “ការសិក្សាពីឧត្តមានុវត្តន៍ និងយន្តការសម្រាប់អនុវត្តអាណត្តិកិច្ចការវិនិយោគ ក្រោមក្របខណ្ឌមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព” ជាមួយក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement - AFD)។ កិច្ចសម្ភាសនេះ មានគោលបំណងពិនិត្យ និងពិភាក្សាទៅលើ របាយការណ៍លទ្ធផលបឋមនៃការសិក្សាស្តីពីឧត្តមានុវត្តន៍ និងយន្តការសម្រាប់អនុវត្តអាណត្តិកិច្ចការវិនិយោគ ក្រោមក្របខណ្ឌ ម.អ.ស.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)