ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច”
18:50:15
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចូលរួមក្នុងសិក្ខាសាលា ក្រោមប្រធានបទ “កាតព្វកិច្ចពន្ធចំពោះបរធនបាលកិច្ចនៅកម្ពុជា” ដែលរៀបចំឡើងដោយក្រុមហ៊ុន ឌីអេហ្វឌីអិល កម្ពុជា ក្រោមការគាំទ្ររបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា( Eurocham Cambodia)
2025-04-24 00:52:00

នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយ លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃ ន.ប.ធ. និងក្រុមការងារ បានចូលរួមក្នុងសិក្ខាសាលា និងកិច្ចពិភាក្សាដែលរៀបចំដោយក្រុមហ៊ុន ឌីអេហ្វឌីអិល កម្ពុជា ក្រោមការគាំទ្ររបស់ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាក្រោមប្រធានបទ “កាតព្វកិច្ចពន្ធចំពោះបរធនបាលកិច្ចនៅកម្ពុជា”។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែនិងទូលំទូលាយអំពី បែបបទ និងវិធានអនុវត្ត សារពើពន្ធចំពោះបរធនបាលកិច្ចនៅកម្ពុជា។ តាមរយៈប្រកាសស្តីពី វិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច លេខ១៩២ សហវ.ប្រក.អពដ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានធ្វើឲ្យកម្ពុជា មានវិធានអនុវត្តសារពើពន្ធច្បាស់លាស់ចំពោះបរធនបាលកិច្ច លើកកម្ពស់អភិបាលកិច្ចល្អ និងធ្វើឱ្យយន្តការបរធនបាលកិច្ចកាន់តែមានប្រសិទ្ធភាព ក៏ដូចជា ការអនុវត្តកាន់តែច្បាស់លាស់សម្រាប់ភាគីពាក់ព័ន្ធក្នុងបរធនបាលកិច្ច។ កិច្ចពិភាក្សាក្នុងកម្មវិធីនេះ មានការចូលរួមពីតំណាងបរធនបាល អ្នកជំនាញវិជ្ជាជីវៈ វិនិយោគិន និងក្រុមហ៊ុនពាក់ព័ន្ធ នៅ សណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)