និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បុគ្គលដែលត្រូវទទួលស្គាល់ គុណវុឌ្ឍក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់មេត្តាជ្រាបថា + ន.ប.ធ. នឹងរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឈ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈលេខទូរសព្ទតេលេក្រាម ០១៧ ២៣៥ ១១១/០៧៧ ២៧៨ ០១៩/០៨៩ ៤៤១ ៤៣២ ឬអីមែល៖ info@trustregulator.gov.kh បញ្ជាក់៖ ន.ប.ធ. សូមរក្សាសិទ្ធិក្នុងការកែប្រែការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦ ប្រសិនបើមានការចាំបាច់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបេក្ខជនដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡង គុណវុយិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦ ទាំងអស់ជ្រាបជាព័ត៌មាន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)