នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ គ.ស. ២០២៤, ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយ ឯកឧត្តមអគ្គនាយករងនៃ ន.ប.ធ., ថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងសហការីនៃ ន.ប.ធ. បានរៀបចំកម្មវិធីសប្បុរសធម៌នៅអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ដោយបាននាំយកនូវអំណោយសប្បុរសធម៌ រួមមាន៖ អង្ករ, ប្រេងឆា, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀត ព្រមទាំងបានផ្តល់សេចក្តីស្រលាញ់, សេចក្តីសង្ឃឹម, ការយកចិត្តទុកដាក់, ការចែករំលែកនូវបទពិសោធន៍ជីវិតនិងការងារ ក៏ដូចជាផ្តល់កម្លាំងចិត្តដល់កុមារនៅក្នុងមជ្ឈមណ្ឌល ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់សង្គមនៅថ្ងៃអនាគត។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)