នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច សហការជាមួយសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “ច្បាប់ស្ដីពីបរធនបាលកិច្ច និងនិន្នាការថ្មីៗពាក់ព័ន្ធអចលនវត្ថុ” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក អាន គ្យូ ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយពីកាលានុវត្តភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច ព្រមទាំងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដែលជាវិនិយោគិន និងធុរជនសក្ដានុពលនៅកម្ពុជា ដើម្បីអាចទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ខ្លួន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)