នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកិច្ចប្រជុំស្តីពី “ការបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត” របស់ ន.ប.ធ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ ឯកឧត្តមអគ្គនាយករង ប្រធាន/ប្រធានស្តីទីនាយកដ្ឋាន និងមន្រ្តីនៃ ន.ប.ធ. ទាំងអស់ នៅសណ្ឋាគារអេមព្រីស អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីតាមដានវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងជំរុញការងារដែលនៅសេសសល់របស់នាយកដ្ឋានចំណុះឱ្យ ន.ប.ធ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)