នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការីបានអញ្ជើញប្រកាសបើក “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច លើកទី៥” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤ និងមានអ្នកចូលរួមសរុបចំនួន ១៨៧ រូប ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច,បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)