នារសៀលថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកជំទាវ អមដោយឯកឧត្ដម ណី សាកល អគ្គនាយករងនៃ ន.ប.ធ., លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងសហការី បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាបឋមសិក្សាថ្មី ១ខ្នង មាន ៤បន្ទប់ ដែលមានទីតាំងស្ថិតនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ កម្មពិធីនេះមានការចូលរួមពី លោកអភិបាលរងស្រុកឆ្លូង, លោកប្រធានការិយាល័យអបរំស្រុកឆ្លូង, លោកស្រីមេឃុំដំរីផុង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាជនក្នុងភូមិប្រឡាយទ្រៀក ក៏ដូចជាមាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។ ការសាងសង់អគារសាលាបឋមសិក្សាថ្មីក្រោមការផ្ដួចផ្ដើមពីនិយ័តករបរធនបាលកិច្ចនេះ ជំនួសឲ្យអគារសាលាបឋមសិក្សាចាស់ដែលទ្រុឌទ្រោម មានការចូលរួមឧបត្ថម្ភគាំទ្រពីបរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់ និងបរធនបាលកិច្ចហិរញ្ញវត្ថុហត្ថាកសិករ។ ជាមួយគ្នានេះ ក្រុមការងារន.ប.ធ. ក៏មានការផ្ដល់ជូនអំណោយ និងសម្ភារៈសិក្សាមួយចំនួន ដល់លោកតា លោកយាយ ចាស់ភូមិ និងសិស្សានុសិស្សផងដែរ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)