នារសៀលថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីបើកបវេសនកាល ២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរ និងមេដាយជូននិស្សិតឆ្នើមរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គនាយក បានផ្ដល់កិត្តិយសចូលរួមធ្វើបាឋកថាស្ដីពី “វិស័យបរធនបាលកិច្ចនៅកម្ពុជា” និងប្រគល់បណ្ណសរសើរ និងមេដាយដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៥ រូប។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោកនាយក គណៈគ្រប់គ្រង លោក-លោកស្រីសាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)