គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចបរធនបាលកិច្ច"

18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីការងារសង្គមនៅ “មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប” នៃខេត្តសៀមរាប
2023-11-30 11:42:00

នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីការងារសង្គមនៅ “មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប” នៃខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. រួមដំណើរជាមួយដោយ ឯកឧត្តមអគ្គនាយករង នង ពិសិដ្ឋ និងឯកឧត្តម ណី សាកល, ថ្នាក់ដឹកនាំនាយកដ្ឋាននិងសហការីនៃ ន.ប.ធ. ដោយបានពាំនាំយកនូវអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនដូចជា៖ សម្ភារៈសិក្សា សម្ភារៈកីឡា ថ្នាំពេទ្យនិងប្រអប់សង្គ្រោះបឋម សាប៊ូ ច្រាសនិងថ្នាំដុសធ្មេញ អង្ករ មី ត្រីងៀត ត្រីខ ភេសជ្ជៈ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ក៏ដូចជាអាហារសម្រន់ផងដែរ ដើម្បីចែកជូនប្អូនៗកុមារ និងមន្រ្តីបម្រើការងារនៅក្នុងមជ្ឈមណ្ឌល។ នាឱកាសនេះដែរ ឯកឧត្តម សុខ ដារ៉ា ក៏បានសំណេះសំណាល សម្ដែងការកោតសរសើរ ក៏ដូចជាផ្ដល់ការលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ជីវិតដល់ប្អូនៗកុមារ ឱ្យខិតខំសិក្សា និងតស៊ូប្រឹងប្រែងដើម្បីអនាគតរបស់ខ្លួន និងដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់សង្គមនាពេលអនាគត។ កម្មវិធីការងារសង្គមនេះត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញទៅដោយស្នាមញញឹមនិងក្ដីស្រលាញ់។

ចែករំលែក

ទិន្នន័យទីផ្សារបរធនបាលកិច្ច

ចំនួនសរុប

922

ទំហំបរធន (លានដុល្លារ)

1470

តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+ ៨៥៥ ) ២៣-២៣៧-៨៨៨

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)