ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្ដីពី “ប្រកាសស្ដីពីវិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច”
2025-04-07 15:44:27

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រកាសស្ដីពីវិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅសណ្ឋាគារ សុខា ភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពី "ប្រកាសស្ដីពីវិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច" ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។ ប្រកាសនេះកំណត់អំពីបែបបទ និងនីតិវិធីក្នុងការអនុវត្តសារពើពន្ធចំពោះបរធនបាលកិច្ច ដោយមិនបង្កើតថ្មី ឬបន្ថែម ឬការកំណត់របបពន្ធដោយឡែកពីរបបសារពើពន្ធ ដែលមានរួចស្រេចនោះទេ។ ដើម្បីសម្រួលដល់ការអនុវត្ត ប្រកាសនេះបានកំណត់ឱ្យបរធនបាល ជាអ្នកប្រកាសពន្ធជំនួស បរធនបាលទាយក និងអត្ថគាហកៈ។ ហើយប្រកាសនេះក៏បានចូលរួមលើកម្ពស់អភិបាលកិច្ចល្អ និងបង្កើនទំនុកចិត្តវិនិយោគិន ដោយតម្រូវឱ្យបរធនបាលកាន់បញ្ជិកាគណនេយ្យដាច់ដោយឡែកៗពីគ្នា សម្រាប់បរធនបាលកិច្ចនីមួយៗ ដែលបង្កើត និងចុះបញ្ជី។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ, និងថ្នាក់ដឹកនាំនិងមន្រ្តីនៃ ន.ប.ធ., ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទទួលបន្ទុកពាក់ព័ន្ធរបស់ក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬរក្សាទុកក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្ដល់សេវាសវនកម្ម សរុបចំនួន១៩១ រូប។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)