កាលពីល្ងាចថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីធ្វើការចែករំលែកអំពីយន្តការបរធនបាលកិច្ចអចលនវត្ថុ នៅវិទ្យាស្ថានខេមអេដ ដោយមានកិច្ចសម្របសម្រួលពី បណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន ខេមអេដ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីយន្តការបរធនបាលកិច្ចអចលនវត្ថុ ចែករំលែកអំពីស្ថានភាពទីផ្សារបរធនបាលកិច្ចនាពេលបច្ចុប្បន្ន និងនិន្នាការអនាគត ព្រមទាំងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិ និងការអនុវត្តផងដែរ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ន.ប.ធ. ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថាន ខេមអេដ វិស័យឯកជន និងសាធារណជន។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)