ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្ដីពី "បរធនបាលកិច្ចទីផ្សាររូបិយវត្ថុ និងជម្រើសពាក់ព័ន្ធ" នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
2025-03-19 11:03:00

នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្ដីពី "បរធនបាលកិច្ចទីផ្សាររូបិយវត្ថុ និងជម្រើសពាក់ព័ន្ធ" ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹងដល់វិនិយោគិន និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចអំពី៖ ១-ឧបករណ៍បំណុលរយៈពេលខ្លីដែលមានគុណភាពល្អ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលមានសន្ទនីយភាពខ្ពស់តាមរយៈយន្តការបរធនបាលកិច្ច ឧទាហណ៍ដូចជាបរធនបាលកិច្ចប្រាក់បញ្ញើអត្រាការប្រាក់ថេរជាដើម, ២-ការធ្វើពិធកម្មជម្រើសក្នុងការវិនិយោគតាមរយៈបរធនបាលកិច្ចទៅលើផលិតផលហិរញ្ញវត្ថុផ្សេងទៀតដែលផ្តល់ផលខ្ពស់ ហានិភ័យទាប ក្នុងខណៈពេលអត្រាការប្រាក់មានការធ្លាក់ចុះ ដូចជា៖ វិនិយោគលើមូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្មដោយផ្ទាល់ ឬ តាមរយៈយន្តការបរធនបាលកិច្ច និង ៣- ពិនិត្យនូវលំហរកាលានុវត្តភាពទាក់ទាញ និងការបង្កើតនូវជម្រើសបន្ថែមសម្រាប់វិនិយោគិនដែលមានអតិរេកសាច់ប្រាក់។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញដោយ លោក ឃឹម ហ្វាដាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សីឃ្យូរីធី ម.ក ផងដែរ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិបត្តិករផ្តល់សេវាក្នុង វិស័យបរធនបាលកិច្ច និងតំណាងសមាគមធុរកិច្ច និងសភាពាណិជ្ជកម្មបរទេសជាច្រើននៅកម្ពុជាដូចជា សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជាជាដើម។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)