នារសៀល ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាមួយលោក Han Peng Kwang អគ្គនាយក នៃធនាគារ វីង (ខេមបូឌា) ម.ក ជាអធិបតីក្នុងកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច។ កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំផ្ទាល់នៅអគារ វីង និង តាមរយៈអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទទួលបន្ទុកមកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៅរាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តរបស់ធនាគារ វីង (ខេមបូឌា) ម.ក ដែលធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច (សេវារក្សាសុវត្ថិភាព ឬរក្សាទុក)។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)