នារសៀល ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាមួយលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារទទួលបានការអនុញ្ញាតពី ន.ប.ធ. ធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច។ កម្មវិធីបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបចំនួន ៣៥០ នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ៥២ រូប មកពីទីស្នាក់ការកណ្តាលនិងបណ្តាសាខានៅរាជធានីភ្នំពេញ និងតាមរយៈអនឡាញចំនួន ២៩៨ នាក់ មកពីសាខានៅតាមបណ្តាខេត្តរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)