នាព្រឹកថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភាព គ.ស. ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានចូលរួមកិច្ចប្រជុំអន្តរនិយ័តករនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាង ចំនួន ២ រួមមាន៖ ១. សេចក្តីព្រាងផែនការសកម្មភាពសម្រាប់បីឆ្នាំរំកិល ២០២៥-២០២៧ របស់និយ័តករធានារ៉ាប់រងកម្ពុជា និង ២. សេចក្ដីព្រាងប្រកាសស្ដីពី ការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់និយ័តករមូលបត្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា អនុប្រធាន អ.ស.ហ. តាមរយៈកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom)។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)