ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច”
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) រៀបចំសិក្ខាសាលាស្ដីពី "ការផ្គូផ្គងធុរកិច្ចអចលនវត្ថុនៅខេត្តព្រះសីហនុ និងយន្តការបរធនបាលកិច្ច" នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
2025-04-30 20:49:00

នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) រៀបចំសិក្ខាសាលាស្ដីពី "ការផ្គូផ្គងធុរកិច្ចអចលនវត្ថុនៅខេត្តព្រះសីហនុ និងយន្តការបរធនបាលកិច្ច" ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កម្មវិធីនេះ ត្រូវរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ន.ប.ធ. ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា តាមរយៈយន្តការបរធនបាលកិច្ច។ កម្មវិធីនេះ ផ្តល់ជូនវិនិយោគិន ជាពិសេសវិនិយោគិនបរទេស នូវថ្នាលដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ដោយអាចស្វែងរកអចលនទ្រព្យដែលមានសក្តានុពល មានមូលដ្ឋានព័ត៌មានច្បាស់លាស់ តាមរយៈអ្នកជំនាញអចលនទ្រព្យមានវិជ្ជាជីវៈខ្ពស់និងមានអាជ្ញាបណ្ណស្របច្បាប់ រហូតដល់ឈានទៅធ្វើសម្រេចចិត្តវិនិយោគ តាមរយៈការបង្កើតជាបរធនបាលកិច្ច អនុលោមតាមច្បាប់ និងគាំពារដោយច្បាប់ជាធរមាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ស.វ.អ.ក និងព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិបត្តិករផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងវិនិយោគិនសក្តានុពល។ សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលបច្ចុប្បន្ន ក្រោយការប្រកាសដាក់ឱ្យដំណើរការទីផ្សារបរធនបាលកិច្ចជាផ្លូវការនៅដើមឆ្នាំ២០២៣ បរធនបាលកិច្ចអចលនទ្រព្យ ដែលបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅនិយ័តករបរធនបាលកិច្ច មានចំនួន ៧៩៥ ករណី ជាមួយនឹងបរធនវិនិយោគប្រមាណជា ៧៧៤ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ បរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាព (Escrow Services) ពាក់ព័ន្ធនឹងប្រតិបត្តិការទិញ-លក់អចលនទ្រព្យ បានកើនដល់ចំនួន ២៥១ ករណី គិតជាទំហំសាច់ប្រាក់ប្រមាណជា ៣២២ លានដុល្លារអាមេរិក ផងដែរ។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)