ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច”
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយក្រុមហ៊ុនបរធនបាលហ្វីលីព ត្រាសធី (កម្ពុជា) និងក្រុមហ៊ុនបរធនបាលហ្វីលីព (សិង្ហបុរី)រៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពស្តីពី "បរធនបាលកិច្ចគ្រួសារ៖ផែនការតជំនាន់" នៅសណ្ឋាគារ សុខា ភ្នំពេញ
2025-04-29 20:47:00

កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីប្រទេសសិង្ហបុរីពាក់ព័ន្ធនឹងបរធនបាលកិច្ចគ្រួសារ មានដូចជា៖ ការបង្កើត ការប្រព្រឹត្តិទៅ តួអង្គពាក់ព័ន្ធ និងរចនាសម្ព័ន្ធនៃការគ្រប់គ្រងបរធនបាលកិច្ចគ្រួសារ ភាពធានាបាននូវស្ថិរភាពហិរញ្ញវត្ថុគ្រួសារឆ្លងជំនាន់ ព្រមទាំងមានករណីសិក្សាតាមប្រភេទនៃជម្រើស និងផលប្រយោជន៍ប្រៀបធៀបនៃការប្រើប្រាស់យន្តការនេះផងដែរ។ កម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោក John Tan ជានាយកប្រតិបត្តិ ក្រុមហ៊ុនបរធនបាលហ្វីលីព (សិង្ហបុរី) និងលោក ព្រឿង សុភាព ជាអ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនបរធនបាលហ្វីលីព ត្រាសធី (កម្ពុជា) និងលោក ផង់ វិចិត្រ ជាប្រធានផ្នែកច្បាប់ នៃក្រុមហ៊ុនបរធនបាលហ្វីលីព ត្រាសធី (កម្ពុជា) ព្រមទាំងមានការចូលរួមដោយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ.។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)