ប្រកាសលេខ ០២៦ អ.ស.ហ. ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ដីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” គោលការណ៍ណែនាំស្តីពី "ទម្រង់របាយការណ៍របស់បរធនបាល" ប្រកាសស្តីពី "បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនសេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល" គោលការណ៍ណែនាំលេខ ១៣៣៧/២៣ ន.ប.ធ. ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ប្រកាសស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" គោលការណ៍ណែនាំស្ដីពី “លក្ខខណ្ឌ និងនីតិវិធីក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច” គោលការណ៍ណែនាំស្ដីពី “បែបបទ និងយន្ដការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច” អនុក្រឹត្យស្ដីពី “ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច” នៃនិយ័តករបរធនបាលកិច្ច
18:50:15
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច”
2025-03-26 16:18:33

នាព្រឹកថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក សាធ ភីរ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិការពាណិជ្ជលក់រាយ វាគ្មិនតំណាងពីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់, ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ, និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន២៤០ រូប។


ចែករំលែក


តំណរភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

ផែនទី

អាសយដ្ឋាន

អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

info@trustregulator.gov.kh

(+៨៥៥)២៣-២៣៧-៨៨៨

manu.Comment

ឈ្មោះ:
អ៊ីម៉ែល:
អង្គភាព:
មតិយោបល់​:

© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)