នាព្រឹកថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើសេចក្តីព្រាងប្រកាសស្តីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ក្នុងគោលបំណងទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នកអនុវត្តការងារផ្ទាល់ ដើម្បីឱ្យសេចក្តីព្រាងប្រកាសខាងលើកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយសំដៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តពីអ្នកចូលរួមនៅក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណ:នេះ មានការចូលរួមពីតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្តល់សេវាសុវត្តិភាពឬរក្សាទុក បរធនបាលរូបវន្តបុគ្គលឯករាជ្យ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)