នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), ឯកឧត្ដម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ប្រចាំឆ្នាំ២០២២” ដើម្បីផ្សព្វផ្សាយពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ប្រចាំឆ្នាំ២០២២ និងពិភាក្សាអំពីបញ្ហាប្រឈម និងវិធានការនានានៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)