នារសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល ១០ ឆ្នាំ (២០២៤-២០៣៣)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃ ន.ប.ធ. ដែលមានការចូលរួមពីក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ដើម្បីទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីតួអង្គ និងភាគីពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីឱ្យការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល ១០ ឆ្នាំ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅទីស្តីការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)