នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងស្តីពី “ការឈ្វេងយល់ពីប្រព័ន្ធ Artificial Intelligence (AI)” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងមានលោកបណ្ឌិត ឡាយ គីរី ជាវាគ្មិនកិត្តិយស ព្រមទាំងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃ ន.ប.ធ. មន្រ្តីតំណាងមកពីនិយ័តករ និងអង្គភាពក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅទីស្តីការ អ.ស.ហ.។ ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពរបស់ ន.ប.ធ. ក្នុងការចាប់យកនវានុវត្តន៏បច្ចេកវិទ្យា និងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីដំណើរការ, របៀបប្រើប្រាស់ និងអត្ថប្រយោជន៍របស់ AI ក្នុងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ, បង្កើនផលិតភាពការងារ, និងជាទុនចំណេះដឹងបន្ថែមក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យហិរញ្ញវត្ថុជារួម។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)