នាព្រឹក ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាមួយលោក Gagnon Jean Pierre នាយកប្រតិបត្តិរង នៃធនាគារ ស្ថាបនា ភីអិលស៊ី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្តីពី “យន្តការបរធនបាលកិច្ចនៅកម្ពុជា” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ស្ថាបនា ភីអិលស៊ី ដែលជាធនាគារទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)