នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី "ការយល់ដឹងនៃច្បាប់ស្តីពី វិនិយោគនៅប្រទេសកម្ពុជា" នៅវិទ្យាស្ថានខេមអេដ។ កម្មវិធីនេះក៏មានការចូលរួមជាគណៈអធិបតីផងដែរ ពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្តីពី វិនិយោគនៅប្រទេសកម្ពុជាដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់និយ័តករទាំងពីរ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)