នារសៀលថ្ងៃសោរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីការងារសង្គម នៅមណ្ឌល “បូរីកុមារកំព្រាបាត់ដំបង” ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងលោកជំទាវ រូមដំណើរជាមួយឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម នង ពិសិដ្ឋ ឯកឧត្តម ណី សាកល អគ្គនាយកងនៃ ន.ប.ធ. និងសហការី ដោយបានពាំនាំយកនូវអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនដូចជា៖ សម្ភារៈសិក្សា សៀវភៅអាន ថ្នាំពេទ្យនិងប្រអប់សង្គ្រោះបឋម អាល់កុល សាប៊ូ ច្រាសនិងថ្នាំដុសធ្មេញ អង្ករ មី ត្រីងៀត ត្រីខ ភេសជ្ជៈ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ក៏ដូចជាអាហារសម្រន់ផងដែរ ដើម្បីចែកជូនប្អូនៗកុមារ និងមន្រ្តីបម្រើការងារនៅក្នុងមណ្ឌល។ នាឱកាសនេះដែរ ឯកឧត្តម សុខ ដារ៉ា ក៏បានសម្ដែងការកោតសរសើរ ក៏ដូចជាផ្ដល់អនុសាសន៍លើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ជីវិតដល់ប្អូនៗកុមារ ឱ្យខិតខំសិក្សា និងតស៊ូប្រឹងប្រែងដើម្បីអនាគតរបស់ខ្លួន និងដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់សង្គមនាពេលអនាគត។ កម្មវិធីការងារសង្គមនេះត្រូវបានបញ្ចប់ដោយរលូន ក្រោមបិរយាកាសរីករាយ និងស្និទ្ធស្នាល ពោរពេញទៅដោយក្ដីស្រលាញ់។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)