នារសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយឯកឧត្ដមអគ្គនាយករង លោក-កញ្ញាប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃក្រុមហ៊ុន PwC តំណាងដោយលោក នៅ រ៉េមី, Associate Partner, លោកស្រី កែវ កល្យាណ, Manager និងលោក ឡាញ់ ពិទូរ្យ, Senior Consultant ដែលទទួលបន្ទុកជាអ្នកពិគ្រោះយោបល់លើការរៀបចំសេចក្ដីព្រាងបច្ចុប្បន្នភាពយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (២០២១-២០៣០) ដើម្បីផ្ដល់នូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចសម្រាប់ផ្ដល់ជាធាតុចូលទៅក្នុងសេចក្ដីព្រាងបច្ចុប្បន្នភាពយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (២០២១-២០៣០)។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)