នារសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋានលើសេចក្ដីព្រាងគោលការណ៍ណែនាំស្តីពី “ការចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុនបរធនបាល” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ ន.ប.ធ. រួមមាន ឯកឧត្ដមអគ្គនាយករង លោក-កញ្ញាប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញនៃ ន.ប.ធ.។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យសេចក្ដីព្រាងសេចក្តីព្រាងគោលការណ៍ណែនាំនេះ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)