នារសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ អមដោយសហការី បានចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យលើខ្លឹមសារសេចក្តីព្រាងនៃផែនការអភិវឌ្ឍន៍ស្ថាប័ននិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) និងផែនការអភិវឌ្ឍន៍ស្ថាប័នអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារសម្រាប់រយៈពេល ១០ ឆ្នាំ (២០២១-២០៣០) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា អនុប្រធាន អ.ស.ហ. តាមរយៈកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom)។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)