នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយឯកឧត្ដម ណី សាកល អគ្គនាយករងនៃ ន.ប.ធ., លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្នាន អ.ស.ហ. ដោយមានការចូលរួមពីឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនិយ័តករ និងអង្គភាពក្រោមឱវាទនៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ Zoom។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)