នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋានលើសេចក្ដីព្រាងប្រកាសស្ដីពី ការផ្ទេរ និងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពី ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ ន.ប.ធ. រួមមាន ឯកឧត្ដមអគ្គនាយករង លោក-កញ្ញាប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញនៃ ន.ប.ធ.។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យសេចក្ដីព្រាងប្រកាសនេះកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)