នារសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល ២០២៣-២០២៥ របស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា អនុប្រធាន អ.ស.ហ. តាមរយៈកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom)។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)