នារសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធី “កិច្ចប្រជុំបរធនបាលកិច្ចឆ្នាំ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃ ន.ប.ធ. ដែលមានការចូលរួមពីក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ដើម្បីពិនិត្យរួមគ្នាអំពីវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ដល់ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធ ដើម្បីពិភាក្សា ក៏ដូចជាឈ្វេងយល់ឱ្យបានកាន់តែស៊ីជម្រៅពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងទទួលបានធាតុចូលអំពីទស្សនវិស័យចំពោះនិន្នាការនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច និងសំណូមពរនានាពីប្រតិបត្តិករនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា នៅទីស្តីការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)