នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), ឯកឧត្ដម ណី សាកល អគ្គនាយករង, លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃ ន.ប.ធ. និងលោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ. បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិភាក្សាលើលទ្ធផលការងារសម្រេចបានរបស់ ន.ប.ធ. នៅក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)