18:50:15
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាគណៈអធិបតី និងបានថ្លែងនូវមតិបើកសិក្ខាសាលាស្តីពី “AmCham Tax-Breakfast” ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាផងដែរ។

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាគណៈអធិបតី និងបានថ្លែងនូវមតិបើកសិក្ខាសាលាស្តីពី “AmCham Tax-Breakfast” ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីច្បាប់ស្តីពីបរធនបាលកិច្ច និងប្រធានបទពាក់ព័ន្ធនឹងពន្ធដារនៅក្នុងវិស័យបរធនបាលកិច្ចពីបណ្តាប្រទេសក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។ សិក្ខាសាលានេះ មានអ្នកចូលរួមសរុបចំនួន ១០០ រូប ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនអចលនវត្ថុ ធនាគារ ការិយាល័យមេធាវី ក្រុមហ៊ុនបរធនបាល ក្រុមហ៊ុនធានារ៉ាបរង និងវិទ្យាស្ថានអប់រំ ជាដើម។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តី ស្តីពី "ភាពជាអ្នកដឹកនាំ៖ ជវភាព, ភាពរស់រវើក, តុល្យភាព"

នារសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តី ស្តីពី "ភាពជាអ្នកដឹកនាំ៖ ជវភាព, ភាពរស់រវើក, តុល្យភាព" ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងបង្កើនសមត្ថភាព ក៏ដូចជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតពាក់ព័ន្ធភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ ន.ប.ធ. និង ន.ម.ក. សរុបប្រមាណ ១៥០នាក់ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន៖ ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិកាដ្ឋានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និង ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ដែលបានធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង ភាពជាអ្នកដឹកនាំសម្រាប់ស្ថាប័ន និងបទពិសោធន៍អនុវត្តន៍ភាពជាអ្នកដឹកនាំពីប្រទេសសិង្ហបុរី ហើយត្រូវបានចូលរួមយ៉ាងសកម្ម និងផុសផុលពីសិក្ខាកាម ព្រមទាំងបានបញ្ចប់ប្រកបដោយផ្លែផ្កាខ្ពស់។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងកម្រិតផ្ទៃក្នុង ន.ប.ធ. ស្តីពី "ផែនការអភិវឌ្ឍន៍ស្ថាប័ននៃ ន.ប.ធ. សម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) និងការបូកសរុបសមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្ត"

នាព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងក្របខណ្ឌនៃការអនុវត្តសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងកម្រិតផ្ទៃក្នុង ន.ប.ធ. ស្តីពី "ផែនការអភិវឌ្ឍន៍ស្ថាប័ននៃ ន.ប.ធ. សម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) និងការបូកសរុបសមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្ត" ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះនៃ ន.ប.ធ. ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ អ៊ីមប្រេសអង្គរ ខេត្តសៀមរាប។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “កម្មវិធីចែករំលែកចំណេះដឹងរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយនឹងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៃប្រទេសឥណ្ឌូនេស៊ី (OJK)” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “កម្មវិធីចែករំលែកចំណេះដឹងរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយនឹងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៃប្រទេសឥណ្ឌូនេស៊ី (OJK)” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ.។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កាតព្វកិច្ចរបស់បុគ្គលរាយកាណ៍និងទម្រង់របាយការណ៍បង្កកទ្រព្យសម្បត្តិ ដើម្បីប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”

នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយ ឯកឧត្ដម នង ពិសិដ្ឋ អគ្គនាយករង និងសហការី បានអញ្ជើញដឹកនាំ និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កាតព្វកិច្ចរបស់បុគ្គលរាយកាណ៍និងទម្រង់របាយការណ៍បង្កកទ្រព្យសម្បត្តិ ដើម្បីប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីយន្ដការស្ថាប័ន និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាពិសេសកាតព្វកិច្ចរបស់បុគ្គលរាយកាណ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច សរុបចំនួន ៣៨ នាក់។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្ដីពី “ការចុះបញ្ជី និងការស្នើសុំការអនុញ្ញាតបន្ថែមរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសនៃគម្រោងវិនិយោគរួម និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្ដីពី “ការចុះបញ្ជី និងការស្នើសុំការអនុញ្ញាតបន្ថែមរបស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសនៃគម្រោងវិនិយោគរួម និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ., និងលោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី១ លើ "សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី”

នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ., និងលោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី១ លើ "សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិថ្ងៃទី១ ស្តីពី "គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា”

នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិថ្ងៃទី១ ស្តីពី "គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់អ្នកសារព័ត៌មានដែលបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុ និងអង្គភាពសារព័ត៌មាននានា។

និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”

នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តអំពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់អ្នកចូលរួម ដែលមានសមាសភាពជា តំណាងក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរធនបាល និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។

និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាស្តីពី “ទម្រង់លិខិតបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាស្តីពី “ទម្រង់លិខិតបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងបន្ថែមពីការរៀបចំលិខិតបរធនបាលកិច្ចដល់អ្នកចូលរួម ដែលមានសមាសភាពជា តំណាងក្រុមហ៊ុនបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរធនបាល ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ











អាសយដ្ឋាន៖ អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨
សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ info@trustregulator.gov.kh
ទូរសព្ទ៖ (+ ៨៥៥ ) ២៣-២៣៧-៨៨៨